សូមស្វាគមន៍មកកាន់

ក្រុមហ៊ុន 168 មេនផៅវ័រ សឹបផ្លាយ ឯ.ក

ក្រុមហ៊ុន 168 មេនផៅវ័រ សឹបផ្លាយ ឯ.ក គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដែលទទួលបានការកោតសរសើរបំផុតនៅក្នុងសេវាកម្មផ្គត់ផ្គង់កម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ យើងជ្រើសរើសពលករកម្ពុជា និងសិក្ខាកាមមកពីទូទាំងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងជប៉ុន។

ហេតុអ្វីពួកយើង?

Why Us?

ក្រុមហ៊ុន 168 មេនផៅវ័រ សឹបផ្លាយ ឯ.ក គឺជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជ្រើសរើស និងបញ្ជូនពលករ ពលការិនី ទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសសិង្ហបុរី និង ប្រទេសជប៉ុន ដើម្បីកាត់បន្ថយពលករកម្ពុជាដែលកំពុងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសទាំងនោះ។ យើងព្យាយាមធ្វើឱ្យមនុស្សមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងសម្រាប់ក្រុមហ៊ុននានាក្នុងការស្វែងរកកម្មករដែលមានជំនាញដែលពួកគេត្រូវការ។

សេវាកម្ម របស់យើង

ក្រុមហ៊ុន 168 មេនផៅវ័រសឹបផ្លាយ ឯ.ក ជាក្រុមហ៊ុនឈានមុខគេនៅប្រទេសកម្ពុជា ក្នុងការផ្តល់នូវដំណោះស្រាយកម្លាំងពលកម្មប្រកបដោយភាពច្នៃប្រឌិត។ សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំគឺ ជ្រើសរើស បណ្តុះបណ្តាល បញ្ចូន និងគ្រប់គ្រង សិក្ខាកាម ពលករ/ពលការិនី និង ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសសឹង្ហបុរី និង ប្រទសជប៉ុន។ 

News and Event